kc 1pes

Web_mail

ឧបសម្ព័ន្ធក្រុមហ៊ុន (BUSINESS LINES)

គណៈគ្រប់គ្រង (Management Team)

Khmer Unicode

ចំនួនអ្នកចូលទស្សនា (Visitor)



ប្រវត្តសាលាអង់គ្លេសពុទ្ធិភាសា


សាលាអង់គ្លេសពុទ្ធិភាសា

PUTHIK ENGLISH SCHOOL

quality.believe

សាលាអង់គ្លេសពុទ្ធិភាសាបានបង្កើតឡើងនៅថ្ងៃទី 0  ខែ វិច្ឆិកា ឆ្នាំ ២០០៦ ដែលមាន លោក គីង ចាន់ឡាយ  ជាស្ថាបនិក។​សាលាអង់គ្លេសពុទ្ធិភាសាបានចុះបញ្ជី ទទួលស្គាល់​ព្រមទាំងចុះហត្ថលេខាពីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង​ និង​ចុះហត្ថលេខា​ទទួលស្គាល់ពីអភិបាលខេត្តបាត់ដំបង។

 

សាលាអង់គ្លេសពុទ្ធិភាសានេះកកើតឡើងក្នុងរូបភាពជាផ្ទះវីឡា ដែលមានអាស័យដ្ឋាន​នៅអាគារលេខ ​៤៤៦​ ភូមិ​ កម្មករ ​សង្កាត់​ស្វាយប៉ា​ ក្រុងនិងខេត្ត ​បាត់ដំបង​ ។​ ដោយយោង​​ទៅលើកំនើនសិស្ស​ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង លោក គីង ចាន់ឡាយ បានអភិវឌ្ឍន៏ និងស្ថាបនាបន្ថែមនូវបន្ទប់សិក្សាមួយ ចំនួនទៀតរហូតដល់បាន ២២ បន្ទប់ ។

 

ដំបូងឡើយសាលាមានបង្រៀនភាសាច្រើនប្រភេទដូចជា អង់គ្លេស ចិន ថៃ បារាំង កូរ៉េ ជប៉ុន និង វគ្គសិក្សាជំនាញកុំព្យូទ័រ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ ២០០៩ សាលាបានកែប្រែកម្មវិធីសិក្សារបស់ខ្លួនដោយផ្តោតសំខាន់លើតែភាសាអង់គ្លេសមួយមុខគត់ក្នុង​គោលបំណង​ពង្រឹងគុណភាព​ទៅ​លើភាសាអន្តរជាតិមួយនេះជាពិសេស ។​

 

ចាប់ពីឆ្នាំ២០០៦រហូតដល់ឆ្នាំ២០០៩ សាលាបានជ្រើសរើសសិក្សាតាមរយះសៀវភៅ Interchange series យកមកធ្វើជា​គោល​ដើម្បីឲ្យសិស្សសិក្សា ។​ ក្រោយមកនៅចុងឆ្នាំ២០០៩សាលាបានធ្វើការផ្តាស់ប្តូរសៀវភៅសិក្សារបស់ខ្លួនដោយជ្រើសរើសយកសៀវភៅ English in mind series វិញ ។​

 

រហូតដល់ឆ្នាំ២០១២និងដោយយោងទៅលើតំរូវការរបស់សង្គមជាក់ស្តែងនិងដើម្បីពង្រឹងគុណភាព សិក្សាភាសាអង់គ្លេសចាប់ពី មត្តេយ្យ​សិក្សា​រហូតដល់ថ្នាក់កំរិតខ្ពស់ភាសាអង់គ្លេស សាលាអង់គ្លេសពុទ្ធិភាសា បានពង្រីកកម្មវិធីរបស់ខ្លួន ដែលមាន ៣ ធំៗគឺ ៖ 

. ថ្នាក់ភាសាអង់គ្លេសទូទៅ សិក្សាតាមសៀវភៅEnglish in Mind សិក្សា១ម៉ោងក្នុង១ថ្ងៃ ក្នុងតំលៃ ៧​ ដុល្លាថេរគ្រប់កំរិត 
.ថ្នាក់មត្តេយ្យភាសាអង់គ្លេស សិក្សា៣ម៉ោងក្នុង១ពេល​ ជាមួយបន្ទប់ម៉ាស៊ីនត្រជាក់ និង តំលៃថេរគ្រប់កំរិត 

. ថ្នាក់ភាសាអង់គ្លេសសំរាប់ក្មេងមិនទាន់ចេះសោះ និយាយឲ្យចំថ្នាក់នេះគឺជាថ្នាក់មត្តេយ្យ ភាសាអង់គ្លេស ដែរប៉ុន្តែ សិក្សា ១ ម៉ោង ក្នុង១ថ្ងៃ ។​ជាថ្នាក់ក្រៅម៉ោងសំរាប់ក្មេងៗដែលមិនចេះសោះ អាចសិក្សាបានក្នុងតំលៃ ៧​ ដុល្លារ ហើយថេរគ្រប់កំរិត ។

 

បន្ថែមពីលើកម្មវិធីសិក្សាទាំង បីខាងលើនេះ សាលាអង់គ្លេសពុទ្ធិភាសាបានបន្ថែមជូនអ្នកសិក្សាទាំងអស់នូវ ជំនាញភាសាអង់គ្លេស ហើយនោះ សាលាមានបង្រៀនសិស្សខ្សោយដោយឥតគិតថ្លៃ មានបង្រៀនវគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃ ឆ្នោតផ្សងសំណាងយក រង្វាន់ ផ្សេងៗដូចកាលកន្លងមក មានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កង់ ទូរស័ព្ទដៃ សៀវភៅ ។ល។ និង មានដំណើរកម្សាន្តដោយឥតគិតថ្លៃផងដែរ ។​