ការចូលរួមជាមួយនឹងកិច្ចការសង្គម
- ក្រុមហ៊ុន ខេស៊ី ឡាយ អចលនទ្រព្យតែងតែប្រារព្ធពិធីជូនពរជ័យ និងជប់លៀងជូនដល់កុមារពិការ និងគ ថ្លង់ ជារៀងរាល់ឆ្នាំដែលតែងតែប្រារព្ធឡើងក្នុងកំឡុងដើមខែ មេសា។
- ក្រុមហ៊ុនតែងតែជួយឧបត្ថម្ភ និងសហការណ៍ជាមួយនឹង កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។
- បុគ្គលិកក្រុមហ៊ុន តែងតែបានចូលរួម ផ្សព្វផ្សាយ គាំទ្រជាមួយសកម្មភាពសង្គមស្តីអំពី ការប្រើប្រាស់គ្រឿងញៀន និងការជូញដូរគ្រឿងញៀនដល់សិស្សានុសិស្សនៃសាលាអង់គ្លេសពុទ្ធិភាសាក៏ដូចជា
សាលាផ្សេងៗដែលមានទីតាំងក្នុងខេត្តបាត់ដំបងយើង ។
- ក្រុមហ៊ុនបានផ្តល់ជំនួយមនុស្សធម៌អាហារសម្រន់ដល់អ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនៅថ្ងៃទី 27 ខែមករា ដល់ខែកុម្ភៈថ្ងៃទី 01 ខែ កុម្ភៈ 2014
គោលការណ៍សីលធម៌បុគ្គលិកក្រុមហ៊ុនជាមួយអតិថិជនរបស់ខ្លួន
គោលការណ៍សីលធម៌នេះត្រូវបានយកមកអនុវត្តដើម្បីបម្រើអតិថិជន ក៏ដូចជាការរក្សាកេរិ៍្តឈ្មោះរបស់ក្រុមហ៊ុន។ ដូចនេះ បុគ្គលិកក្រុមហ៊ុនគ្រប់រូបត្រូវគោរពតាមគោលការណ៍ សីលធម៌នេះ ឱ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖
- ការផ្តល់សេវាកម្មបង់រំលស់ ដោយមិនមានការរើសអើង
បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយ ត្រូវផ្តល់ការបង់រំលស់ ដោយផែ្អកលើសមត្ថភាពសងរបស់អតិថិជន ដោយមិនមានការរើសអើង និងមិនមានប្រកាន់អំពីពណ៌សម្បុរ សាសនា ឬនិន្នាការអ្វីឡើយ។
- ការផ្តល់សេវាកម្មបង់រំលោះមិនឱ្យលើសពីសមត្ថភាពសងរបស់អតិថិជន
បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយ ត្រូវមានវិធានការ និងគោរពតាមគោលការណ៏បង់រំលោះឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាថា ការបង់រំលោះដែលនឹងត្រូវផ្តល់ឱ្យអតិថិជនតែក្នុងករណី ដែលអតិថិជនមានលទ្ធភាពសងត្រឡប់គ្រប់គ្រាន់តែប៉ុណ្ណោះ ហើយត្រូវធានាថាការបង់រំលស់ដែលបានផ្តល់នឹងមិនធ្វើឱ្យអតិថិជនជួបនូវបញ្ហាដោយជំពាក់បំណុល លើសពីសមត្ថភាពសងឡើយ។បុគ្គលិកក្រុមហ៊ុន ត្រូវណែនាំនិងបង្ហាញអតិថិជនឱ្យបានច្បាស់លាស់អំពីផលវិបាកផ្សេងៗ ដែលបណ្តាលមកពីការ ប្រើប្រាស់់សេវាកម្មបង់រំលស់មិនត្រឹមត្រូវ ។
- ការប្រាស្រ័យទាក់ទងប្រកបដោយតម្លាភាព
បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយត្រូវផ្តល់ព័ត៌មានប្រកបដោយភាពភាពច្បាស់លាស់អំពី លក្ខខណ្ឌនៃផលិតផលបង់រំលស់ ដោយពន្យល់បង្ហាញ និងធានាថា អតិថិជនបានយល់ពត៌មានទាំងនោះច្បាស់លាស់ ដោយពុំមានលាក់កំបាំង ផ្នែកណាមួយឡើយ។
- ការប្រមូលបំណុលប្រកបដោយកាយវិការសុភាពរាបសារ និងសកម្មភាពសមស្រប
ក្នុងការដោះស្រាយ និងទារបំណុលយឺតយ៉ាវ បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយ ត្រូវជៀសវាងជាដាច់ខាតការប្រើពាក្យសំដី និងកាយវិការមិនសមរម្យ ឬមានលក្ខណៈ រំលោភបំពាន ឬបង្ខិតបង្ខំហួសហេតុ។ ដំណើរការនៃការប្រមូលបំណុល ត្រូវតែធ្វើឡើងដោយគោរពទៅតាមនិតិវិធីនៃការប្រមូលបំណុលដែលស្របទៅតាមផ្លូវច្បាប់ និង មានសុពលភាពអាចអនុវត្តតាមផ្លូវច្បាប់បាន និងជាពិសេសបុគ្គលិកត្រូវយកគោលការណ៍ដោះស្រាយបំណុលជាមូលដ្ឋានគ្រឹះ។
- ការគោរពក្រមសីលធម៌និងវិជ្ជាជីវៈ
បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយ គ្រប់រូប ត្រូវមានក្រមសីលធម៌ខ្ពស់ នៅក្នុងការប្រាស្រយ័ទាក់ទងជាមួយអតិថិជន។ បុគ្គលិក ក្រុមហ៊ុន ខេស៊ី ឡាយគ្រប់រូបត្រូវធានាថា មិនមាន ការប្រព្រឹត្តអំពើពុករលួយ ការកេងបន្លំផ្សេងៗ និងការប្រព្រិត្តមិនសមរម្យចំពោះអតិថិជន ដែលប្រាស់ចាកពីក្រមសីលធម៌ និងច្បាប់ ត្រូវបានហាមឃាត់ជាដាច់ខាត។ ការកែតម្រូវត្រូវធ្វើឱ្យ បានទាន់ពេល បើមានការចាំបាច់។